ចិត្តវិទ្យាអប់រំ (Educational Psychology)
Keywords:
ប្រទេសកម្ពុជា, ចិត្តវិទ្យាអប់រំ, ការអភិវឌ្ឍបុគ្គលិកលក្ខណៈ, លក្ខណៈពិសេសនៃវ័យជំទង់, លក្ខណៈចិត្តរបស់មនុស្សAbstract
ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយ គុណភាព សមត្ថភាព និង គុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ទាំងក្នុងពេលចំពោះមុខ និង អនាគត។
ការអប់រំ គឺជាកូនសោរដ៏សំខាន់ ដើម្បីសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការកសាងសង្គម ដែលមានការអភិវឌ្ឍដោយចីរភាព និង សមធម៌ ការកែលម្អជីវភាព និងការកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋក្នុងសង្គម។ ហេតុនេះហើយ ការវិនិយោគវិស័យអប់រំ ចាំបាច់ត្រូវយកចិត្តទុកដាក់ អភិវឌ្ឍធនធានមនុស្ស ចាប់ពីមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា។
សៀវភៅចិត្តវិទ្យាទូទៅនេះ ជាសៀវភៅជំនួយស្តីពីការយល់ដឹងចំពោះវិស័យចិត្តសាស្ត្រដែលទាក់ទងនឹង ដំណើរការប្រព្រឹត្តទៅនៃពុទ្ធិរបស់មនុស្ស ការយល់ដឹងពីចិត្តវិទ្យា ការអភិវឌ្ឍបុគ្គលិកលក្ខណៈ លក្ខណៈពិសេសនៃវ័យជំទង់ និង លក្ខណៈចិត្តរបស់មនុស្សជាដើម។
ដើម្បីលើកកម្ពស់សមត្ថភាពការអប់រំ និង ការបង្រៀនបានល្អ គ្រូបង្រៀនត្រូវមានចំណេះដឹងផ្នែកចិត្តវិទ្យាបន្ថែម ដើម្បីសម្រួលដល់ការសិក្សាស្វែងយល់ពីដំណើរការនៃការបង្រៀន និងធ្វើការស្វែងយល់ពីការសិក្សារបស់សិស្ស និស្សិត។
សៀវភៅនេះយើងខ្ញុំសង្ឃឹមថា នឹងក្លាយជាឯកសារដ៏មានប្រយោជន៍ចំពោះគ្រូបង្រៀននិងអ្នកអប់រំបណ្តុះបណ្តាលនានា សម្រាប់ជាជំនួយក្នុងការបង្កើនគំនិត ដើម្បីស្រាវជ្រាវបន្ថែម លើជំនាញរបស់ខ្លួន។
ជាទីបញ្ចប់យើងខ្ញុំ រងចាំទទួលនូវការរិះគន់ស្ថាបនា ដើម្បីឱ្យសៀវភៅនេះកាន់តែមានគុណភាពខ្ពស់។
បណ្ឌិត អុឹម សិរីរដ្ឋ